khmer eng
  • ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើ៖
    ១-របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមប្រចាំខែមករា ឆ្នាំ២០២២។
    ២-សំណើសុំគោលការណ៍ ដើម្បីចុះជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុង ស្រុក នៅភូមិភាគទី២។
    ៣-របាយការណ៍សកម្មភាពរបស់ក្រុមប្រចាំខែមករា ឆ្នាំ២០២២ និងការចូលរួមជាមតិយោបល់របស់សមាជិកសមាជិកាក្រុម ព្រមទាំងពិនិត្យលើបញ្ហាផ្សេងៗ។
    កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុម និងមន្ត្រីនៃការិយាល័យអមក្រុមភូមិភាគទី២៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទួលក្បិល ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
    thumbnail
     
    សារលិខិតថ្វាយព្រះពរ របស់ គណៈកម្មការទី៨ ព្រឹទ្ធសភា សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពរ របស់ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា